រដ្ឋបាលស្រុកកំពង់រោទិ៍ បើកយុទ្ធនាការសម្អាត ធ្វើអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ១ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិច» - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, February 7, 2025

រដ្ឋបាលស្រុកកំពង់រោទិ៍ បើកយុទ្ធនាការសម្អាត ធ្វើអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ១ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិច»



 រដ្ឋបាលស្រុកកំពង់រោទិ៍ បើកយុទ្ធនាការសម្អាត ធ្វើអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ១ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិច»


នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆោម ក្រឹត អភិបាលរងស្រុកកំពង់រោទិ៍ តំណាងលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍  បានដឹកនាំរៀបចំធ្វើយុទ្ធនាការ សម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិច» នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិសាស្ត្រ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


យុទ្ធនាការសម្អាតផ្លូវជាតិនេះមានការចូលរួមពីលោកលោកស្រី តំណាងមន្ទីរបរិស្ថានខេត្តស្វាយរៀង លោកលោកស្រី ជាមន្ត្រីរាជការសាលាស្រុកកំពង់រោទិ៍ ព្រះសង្ឃ កងកម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន លោកលោកស្រី ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងក្រុមហ៊ុនប្រមូលសំរាម ហាយប្រីដ ហ្គាប៊ែឆ  សរុបអ្នកចូលរួមចំនួន ២១០អង្គ/នាក់ ស្រីចំនួន៧៥នាក់។


លោក ឆោម ក្រឹត អភិបាលរងស្រុកកំពង់រោទិ៍ បានលើកឡើងថា សកម្មភាពនៃយុទ្ធនាការសម្អាត អនាម័យបរិស្ថាន ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក» បានបង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំ ពីមន្ត្រីរាជការជុំវិញស្រុក ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រកបដោយការខិតខំ ជាមួយនិងស្មារតីទទួលខុសត្រូវ បង្ហាញពីឆន្ទៈរូបរួមសាមគ្គី ទឹកមុខរីករាយ លាយឡំជាមួយសកម្មភាព ដ៏រស់រវើកក្នុងការសម្អាត អនាម័យតាមបណ្ដោយផ្លូវជាតិលេខ១ នៃភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


លោកបានបន្ថែមទៀតថា សកម្មភាពទាំងអស់នេះហើយ គឺជាចលករជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្ម តាមបណ្ដោយផ្លូវជាតិលេខ១ ក៏ដូចជានៅតាមគេហដ្ឋាន ឲ្យគាត់បានយល់ពីសារៈសំខាន់នៃការសម្អាត អនាម័យបរិស្ថាន ក៏ដូចជាកម្មករ កម្មការិនី ឲ្យមានការចូលរួមសំអាត រៀបចំទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ មិនបោះចោលពាក្យវាលពាក្យកាល នៅពេលកម្មករធ្វើដំណើរពីផ្ទះមកធ្វើការ ពីររោងចក្រ សហគ្រាស ទៅផ្ទះសម្បែងវិញ។


ជាមួយគ្នានេះដែរ លោក ឆោម ក្រឹត បានសំណូមពរដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី សូមចូលរួមថែរក្សា អនាម័យបរិស្ថាន មិនថាតាមដងផ្លូវជាតិលេខ១ ឬតាមដងផ្លូវតូចធំនៅពេលធ្វើដំណើរទៅមក ឬនៅគេហដ្ឋានក្តី សូមចូលរួមសម្អាតដោយការទទួលខុសត្រូវ។ មន្ត្រីរាជការ ជាពិសេសសិស្សានុសិស្ស អ្នកបន្តវេនបានចូលរួមសម្អាតបរិស្ថាន ស្ដែងឲ្យឃើញនូវទឹកចិត្តស្រឡាញ់ ពេញចិត្ត យ៉ាងពិតប្រាកដនៅកំឡុងពេលនៃយុទ្ធនាការរៀបចំ ធ្វើការសម្អាត អនាម័យបរិស្ថាន ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមផ្លាស្ទិច» ផងដែរ៕












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages